ChetraDev.com
សូមស្វាគមន៍! ទីនេះគឺជាបណ្ណាល័យសិក្សាផ្នែកសរសេរកូដកម្មវិធី។ បណ្ណាល័យនេះ ខ្ញុំបង្កើតឡើងក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសរសេរកូដកម្មវិធីជាភាសាខ្មែរ។ ដោយឃើញពីការរីកចម្រើនយ៉ាងលឿននៃវិស័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ទន្ទឹមនឹងនោះប្រទេសកម្ពុជាក៏កំពុងខិតខំ រត់ប្រណាំងដើម្បីតាមអោយទាន់នៃបរិបទបច្ចេកវិទ្យានេះផងដែរ។ ដោយខ្ញុំបាទបានឃើញពីកង្វះសៀវភៅ ឬឯកសារស្រាវជ្រាវ និងពន្យល់ជាភាសាខ្មែរ ទើបខ្ញុំមានគំនិតបង្កើតបណ្ណាល័យនេះឡើងដើម្បីបង្កើតភាពងាយស្រួលសម្រាប់សិស្សនិស្សិត ឬកូនខ្មែរដែលពុំសូវស្ទាត់ជំនាញភាសាបរទេស បានសិក្សាស្វែងយល់បន្ថែម។ ម្យ៉ាងវិញទៀត ការសរសេរកូដ និងការចង់ចេះចង់ដឹងអំពីវិស័យនេះគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំផងដែរ។